Education for the economy UNDP ៖ យុវជនប្រមាណ៣០ម៉ឺននាក់មិនមានជំនាញតម្រូវតាមទីផ្សារការងារ
Friday, 12 August 2011 15:01, May Kunmakara and Sim Virinea, The Phnom Penh Post
Photo by: Heng Chivoan
Graduates listen to Prime Minister Hun Sen speak yesterday at the National Institute of Education in Phnom Penh.
Some  300,000 young Cambodians are entering the domestic labour market every  year, but often don’t have the skill sets required by private sector  employers, UN Development Programme Deputy Country Director Sophie  Baranes said yesterday.
Improving human capital in Cambodia requires a concentrated effort  by stakeholders such as government, private sector and education  institutions, she said.
“In order to succeed, a sustainable programme of training, or higher education reform, is needed.”
Yesterday, the UNDP in conjunction with the government issued a  report titled Human Capital Implications of Future Economic Growth in  Cambodia, aiming to provide a roadmap to building up high quality human  capital to boost the economy.
“At present, there exists a significant gap between market demand  and the skills available, and existing educational institutions and  curricula are often unresponsive to market demands and the need of the  private sector,” the report said.
Supreme National Economic Council Deputy Secretary General Hav  Ratank said the government had prioritised human resource development.
Cambodia’s intention to develop its industry requires simultaneous human capital development, he said.
 
Although there is much work still to be done, Hav Ratanak highlighted work done by the government to improve the situation.
He  noted the education budget had increased 8 times over in the 10 years  from 2000 to 2010, and added certain measures had been adopted following  the global economic crisis to promote employment.
So far, the programmes have assisted 40,000 laid-off workers find employment, he said.
“Indeed,  it’s necessary for the government [to assist on human capital  development] … but it needs wide cooperation from all the stakeholders  and development partners,” he said.
The report laid out a number of short- and long-term  recommendations, ranging from stopping school drop-outs to improving  vocational training and reforming higher education.
UNDP ៖ យុវជនប្រមាណ៣០ម៉ឺននាក់មិនមានជំនាញតម្រូវតាមទីផ្សារការងារ
Friday, 12 August 2011 15:04
ម៉ៃ គុណមករា និង ស៊ឹមវិរីនា 
ភ្នំពេញប៉ុស្តិ៏
ភ្នំពេញៈ លោកស្រី Sophie Baranes នាយករងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំ នៅកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា យុវជនកម្ពុជាប្រមាណជា៣០ម៉ឺននាក់ កំពុងបោះជំហានចូលមកក្នុងទីផ្សារពលកម្មក្នុងស្រុកជារៀងរាល់ ឆ្នាំ ប៉ុន្តែអ្នកទាំងនោះភាគច្រើនមិនមានជំនាញដែលនិយោជកមកពីវិស័យឯក ជនត្រូវការឡើយ។
លោក ស្រីបានបន្តថា ការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ទាមទារនូវកិច្ចខិតខំប្រឹងប្រែងជារួមពីភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានអប់រំនានា៖ «ដើម្បី សម្រេចបានជោគជ័យនូវការលើកកម្ពស់ធនធានមនុស្ស ចាំបាច់ត្រូវមានកម្មវិធីបណ្តុះបណ្តាលប្រកបដោយនិរន្តរភាព ឬការធ្វើកំណែទម្រង់ការអប់រំកម្រិតឧត្តមសិក្សា»។
កាលពីម្សិលមិញ UNDP សហការជាមួយរដ្ឋាភិបាល បានចេញរបាយការណ៍មួយ មានចំណងជើងថា «ទំនាក់ទំនងរវាងធនធានមនុស្សទៅនឹងកំណើនសេដ្ឋកិច្ចនៅកម្ពុជានា ពេលអនាគត» ក្នុងគោលបំណងបង្ហាញទិសដៅអនុវត្ត ដើម្បីកសាងធនធានមនុស្ស ដែលមានគុណភាពខ្ពស់ សម្រាប់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។
របាយការណ៍នោះបានលើកឡើងថា៖ «បច្ចុប្បន្ន តម្រូវការទីផ្សារ និងជំនាញដែលអាចរកបានមានគម្លាតខុសគ្នាយ៉ាងខ្លាំង ហើយគ្រឹះស្ថានអប់រំ និងកម្មវិធីសិក្សា ដែលមានស្រាប់ មិនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងតម្រូវការរបស់វិស័យឯកជនឡើយ»។
លោក ហាវ រតនៈ អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC)បាន ឲ្យដឹងថា រដ្ឋាភិបាលបានផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស។ លោកបញ្ជាក់ថា គោលបំណងកម្ពុជាក្នុងការអភិវឌ្ឍឧស្សាហកម្មនេះទាមទារការ អភិវឌ្ឍធនធានមនុស្សពេលដំណាលគ្នា។
ទោះ បីមានការងារជាច្រើន ដែលត្រូវធ្វើបន្តទៀតក្តី ប៉ុន្តែលោក ហាវ រតនៈ បញ្ជាក់អំពីការងារ ដែលសម្រេចបានដោយរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពនេះដែរ។
លោក ថ្លែងថា ថវិកាអប់រំបានកើនលើស កាលពី១០ឆ្នាំមុន (ឆ្នាំ២០០០ ដល់ ឆ្នាំ២០១០) ៨ដង ហើយថា វិធានការមួយចំនួនត្រូវបានយកមកអនុវត្ត បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក ដើម្បីលើកកម្ពស់ការងារ។ លោកបានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ន កម្មវិធីទាំងនេះ បានជួយឲ្យកម្មករចំនួន៤ម៉ឺននាក់ ដែលត្រូវគេព្យួរការងារ ស្វែងរកការងារបានធ្វើវិញ។
លោកបន្តថា៖ «ការ ពិតនេះជាប្រការចាំបាច់សម្រាប់រដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍធនធានមនុស្ស តែវាត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយពីភាគីពាក់ ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់»។
របាយ ការណ៍បានដាក់ចេញអនុសាសន៍រយៈពេលវែងនិងខ្លីមួយចំនួនដូចជា ការបញ្ឈប់ការបោះបង់ការសិក្សារបស់កុមារ សំដៅលើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងកែទម្រង់ការអប់ រំឧត្តមសិក្សា៕ CS
No comments:
Post a Comment